Cct850x100 1
1800px x h300px kh

ចិននិងអាស៊ានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីចិន លោក ស៊ី ជីនភីងនៅថ្ងៃចន្ទនេះ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាន បង្កើតជាផ្លូវការនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះបើតាមការប្រកាស របស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅថ្ងៃចន្ទនេះ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន។

ប្រធានាធិបតីចិន បាននិយាយថា «ថ្ងៃនេះ យើងប្រកាសជាផ្លូវការថា ប្រទេសចិន និងអាស៊ានបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ នេះគឺជាព្រឹត្តិការណ៍ថ្មីមួយ នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ហើយវានឹងបញ្ចូលកម្លាំងជំរុញជាថ្មីទៅក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោកទាំងមូល»។

លោកស៊ី ជីនភីង បានបន្ថែមថា ទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន បានឆ្លងកាត់ដំណើរដ៏វិសេសវិសាលមួយក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ រយៈពេល ៣០ ឆ្នាំជាមួយនឹងការអភិវឌ្ឍន៍យ៉ាងខ្លាំងនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងទិដ្ឋភាពអន្តរជាតិ។

ប្រទេសចិន និងអាស៊ាន បានចាប់យកឱកាស ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងទ្វេភាគី។ នៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា ជំរុញការអភិវឌ្ឍន៍រួម និងភាពរុងរឿង ដែលអាចឱ្យមនុស្សជាង ២ ពាន់លាននាក់មានជីវិតរស់នៅកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ឆ្នាំ២០២១ គឺជាខួប៣០ឆ្នាំនៃទំនាក់ទំនងរវាងចិន និងអាស៊ាន។ប្រធានាធិបតីចិន ស៊ី ជីនភីង បានធ្វើអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួប៣០ នៃទំនាក់ទំនងការសន្ទនាចិន-អាស៊ាន។ក្នុងកិច្ចប្រជុំនោះ លោកស៊ីបានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយអាស៊ានតាមរយៈការគោរពគ្នាទៅវិញទៅមក និងស្នើឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់រួមគ្នាលើកកម្ពស់តម្លៃអាស៊ី៕

Khcct banner

អត្ថបទទាក់ទង