Cct850x100 1
1800px x h300px kh

ប្រធានាធិបតីចិន ស៊ី ជីនភីង ឱ្យសមាជិកអាស៊ានទាំងអស់រួមគ្នាលើកកម្ពស់តម្លៃអាស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីចិន ស៊ី ជីនភីង ឱ្យសមាជិកអាស៊ានទាំងអស់រួមគ្នាលើកកម្ពស់តម្លៃអាស៊ី

ប៉េងកាំង៖ឆ្នាំ២០២១ គឺជាខួប៣០ឆ្នាំនៃទំនាក់ទំនងរវាងចិន និងអាស៊ាន។ប្រធានាធិបតីចិន ស៊ី ជីនភីង បានធ្វើអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួប៣០ នៃទំនាក់ទំនងការសន្ទនាចិន-អាស៊ាន។ក្នុងកិច្ចប្រជុំនោះ លោកស៊ីបានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយអាស៊ានតាមរយៈការគោរពគ្នាទៅវិញទៅមក និងស្នើឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់រួមគ្នាលើកកម្ពស់តម្លៃអាស៊ី។

នៅចំពោះមុខមេដឹកនាំប្រទេសសមាជិកអាស៊ាន លោកស៊ី ជីនភីង ប្រធានាធិបតីចិន បានថ្លែងវាយតម្លៃពីផ្លែផ្កានានាដែលទទួលបានពីទំនាក់ទំនងល្អរវាងអាស៊ាន និងចិនក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ហើយសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ទទួលបានអត្ថប្រយោជន៍ពីភាពជិតខាងភូមិសាស្ត្រ និង មនុស្សជាតិតែមួយគត់របស់ភាគីទាំងពីរ។

បើតាមលោក ស៊ី ជីនភីង ចិនគឺជាអ្នកដំបូងគេដែលបានចូលរួមក្នុង "សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍" ក្នុងចំណោមដៃគូសន្ទនាអាស៊ាន។ចិនយកចិត្តទុកដាក់លើកង្វល់ធំៗរបស់គ្នាទៅវិញទៅមក គោរពផ្លូវអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក បង្កើនការយល់ដឹង និងការជឿទុកចិត្តតាមរយៈការប្រាស្រ័យទាក់ទងដោយស្មោះ ស្វែងរកមូលដ្ឋានរួម។

លោកថា ការខិតខំទាំងអស់នេះ គឹក្នុងគោលដៅដោះស្រាយភាពខុសគ្នានិងបញ្ហាជាមួយគ្នា ហើយរួមគ្នារក្សា និងលើកកំពស់តម្លៃអាស៊ី តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និង ដើរតាមគន្លងនៃការអភិវឌ្ឍន៍ដោយសន្តិភាព។

នៅក្នុងសន្ទរកថា លោក ស៊ី ជីនភីង បានអះអាងថា ចិន និងបណ្តាប្រទេសអាស៊ានមានបទពិសោធន៍ប្រវត្តិសាស្ត្រស្រដៀងគ្នា ហើយការសម្រេចបាននូវស្ថិរភាពជាតិ និងសុភមង្គលរបស់ប្រជាជន គឺជាគោលដៅរួម។បទពិសោធដ៏មានតម្លៃ ៣០ ឆ្នាំ គឺជាទ្រព្យសម្បត្តិរួមរបស់ប្រទេសចិន និងអាស៊ាន ដែលបានចាក់គ្រឹះ និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។

លោកថ្លែងថា “យើងត្រូវតែស្រឡាញ់វា តស៊ូឱ្យបានយូរ ហើយបន្តពង្រឹង និងអភិវឌ្ឍក្នុងការអនុវត្តថ្មី”

គួរបញ្ជាក់ថា ប្រទេសចិន និងអាស៊ាន បានប្រកាសភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាផ្លូវការ នៅឆ្នាំខែកក្កដា ឆ្នាំ ១៩៩១ ៕

Khcct banner

អត្ថបទទាក់ទង