
ហូជីមិញ៖ ជនអន្តោប្រវេសន៍ជនចិនខុសច្បាប់ប្រហែល ២៦៤ នាក់ត្រូវបានបណ្តេញចេញពីប្រទេសវៀតណាមដោយប៉ូលីសហូជីមិញ ក្នុងឆ្នាំនេះ។
ប៉ូលីសហូជីមិញបាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិចិនចំនួន ១៤ នាក់ត្រូវបានបញ្ជូនចេញពីប្រទេសវៀតណាម បន្ទាប់ពីបានឆ្លងដែនខុសច្បាប់នៅភាគខាងជើង ហើយធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ។
ប៉ូលីសហូជីមិញ បាននិយាយមុនការចាប់ពួកគេបញ្ជូនចេញថា "ក្រុមនេះមានហានិភ័យនៃការរំខានដល់សណ្តាប់ធ្នាប់ និងការរីករាលដាលនៃ Covid-19" ។
ប៉ូលីសហូជីមិញ បានអះអាងថា ជនជាតិចិនដែលចូលប្រទេសវៀតណាមដោយខុសច្បាប់នេះ មានជំនួយពីអ្នករត់ពន្ធពីព្រំដែនចិននិងកម្ពុជា។ ពេលចូលមក ពួកគេបានបំបែកជាក្រុមតូចៗ ហើយត្រូវបានបើកឡានទៅទីក្រុងហូជីមិញ ជាកន្លែងដែលពួកគេស្នាក់នៅក្នុងសណ្ឋាគារ។
អ្នករត់ពន្ធអនុញ្ញាតឱ្យជនជាតិចិនរស់នៅក្នុងទីប្រជុំជនដែលមានភាគរយខ្ពស់នៃជនបរទេស ដើម្បីគេចពីការរកឃើញ។ ប៉ូលីសបានបន្ថែមថា ពួកគេមកប្រទេសវៀតណាម ដើម្បីធ្វើដំណើរទៅកាន់ប្រទេសទីបី ឬធ្វើសកម្មភាពខុសច្បាប់៕