Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ប្រទេសវៀតណាមផ្ទុះករណីឆ្លងកូវីដ១៩ជាង ១ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសវៀតណាមផ្ទុះករណីឆ្លងកូវីដ១៩ជាង ១ ម៉ឺននាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១០,២៥០ ករណី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៤៥ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,០៣០,៨៣០ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,១៨៣ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ១,០៤៨ ករណី និងទីក្រុង ដុងណៃ ចំនួន ៦០៩ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៨៧ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៣,២៧០ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ១០០ លាននាក់ និងមនុស្សប្រហែល ៣៦ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង