
អ៊ុយក្រែន៖ សមាជិកនៃសេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែន បានចូលរួមវគ្គហ្វឹកហ្វឺននៅជិតព្រំដែនបេឡារុស្ស និងប៉ូឡូញ ក្នុងតំបន់ Volyn ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា។នេះបើយោងតាមសារព័ត៌មាន VOA ។
នៅភាគខាងជើងឆ្ងាយ កងកម្លាំងប៉ូឡូញនៅតាមព្រំដែនប្រទេសបេឡារុស បានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃអង្គារ ប្រឆាំងនឹងជនចំណាកស្រុកដែលគប់ដុំថ្ម ខណៈដែលក្រុង Warsaw បានចោទប្រកាន់អាជ្ញាធរបេឡារុស្សថាបានផ្តល់គ្រាប់បែកផ្សែង និងអាវុធផ្សេងទៀតដល់អ្នកដែលព្យាយាមឆ្លងកាត់ព្រំដែន។
ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការកើនឡើងនៅក្នុងវិបត្តិនៅព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប ដែលលោកខាងលិចបានចោទប្រកាន់ប្រធានាធិបតីបេលឡារុស្សលោក Alexander Lukashenko ថាបានប្រើប្រាស់ជនចំណាកស្រុកធ្វើជាកូនអុក ដើម្បីធ្វើឱ្យ 27 ប្រទេសនៃសមាជិកសហភាពអឺរ៉ុបគ្មានស្ថេរភាព ជាថ្នូរនឹងការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ខ្លួនលើរបបផ្តាច់ការ៕


