ចិន-អាមេរិក៖ ជំនួបថ្នាក់ដឹកនាំកំពូលរវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមកិច្ចប្រជុំតាមវីដេអូនៅម៉ោង ៧ និង៤៦ ព្រឹកថ្ងៃអង្គារនេះ ដោយលោក ស៊ី ជីនភីង(Xi Jin Ping) និង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៦នេះ បានបង្ហាញជំហរវិជ្ជមានរៀងៗខ្លួន ក្នុងការទំនាក់ទំនងដោយភាពស្មោះត្រង់រវាងគ្នាទៅវិញទៅមក។ ហើយប្រធានបទដែលលោកបៃដិននិងលោកស៊ី ជីនភីង នឹងពិភាក្សារួមមាន បញ្ហាសិទ្ធិមនុស្ស និងបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកមានការយកចិត្តទុកដាក់បំផុត។