
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ៧៩(ដូចមានភ្ជាប់ជូន) បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមដំណឹង និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអឺនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សកម្មភាពនេះ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គម។ជាមួយគ្នានេះដែរ ន.ទ.ក. សូមអំពាវនាវដល់សាធារណជន ឱ្យចូលរួមរាយការណ៍ជូន ន ទ.ក តាមរយៈលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬបណ្តាញសង្គម Facebook: “ និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia” នូវគេហទំព័រណាមួយ ដែលបាននិងកំពុងធ្វើប្រតិបត្តិការឬផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ 3. 8. ក. នឹងរក្សាការសម្ងាត់ជូន៕
