Cctime 6monthsfree desktop
Cc times  web banner kh (2)

ជនសង្ស័យករណីពុករលួយរបស់ធនាគារចិនបានរត់គេចខ្លួន២០ឆ្នាំត្រូវចាប់មកប្រទេសវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនសង្ស័យករណីពុករលួយរបស់ធនាគារចិនបានរត់គេចខ្លួន២០ឆ្នាំត្រូវចាប់មកប្រទេសវិញ

ចិន៖ យោងតាមរបាយការណ៍ពីភ្នាក់ងារប្រឆាំងអំពើពុករលួយជាផ្លូវការរបស់ប្រទេសចិន បានឲ្យដឹងថា ក្នុងចំណោមឧក្រិដ្ឋជនសំខាន់ៗបីនាក់ក្នុងសំណុំរឿងពុករលួយរបស់ធនាគារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិន គឺលោក Xu Guojun ដែលជាជនសង្ស័យរត់គេចខ្លួនចុងក្រោយ និងជាអតីតប្រធានសាខា Kaiping នៃធនាគារចិន ក្រោយបានរត់គេចខ្លួនអស់រយៈពេល 20 ឆ្នាំ កាលពីថ្ងៃអាទិត្យត្រូវបានគេនិរទេសទៅប្រទេសវិញ។

គេហទំព័ររបស់គណៈកម្មការត្រួតពិនិត្យរដ្ឋនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តសម្រាប់អធិការកិច្ចវិន័យរបស់ប្រទេសចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Xu Guojun ដែលបានភៀសខ្លួនទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2001 ត្រូវបានគេនិរទេសទៅប្រទេសវិញដោយបង្ខំ ក្រោមការសម្របសម្រួល និងប្រតិបត្តិការរបស់ការិយាល័យការងារតាមចាប់អ្នកទោសនិងរឹបអូសទ្រព្យសម្បត្តិខុសច្បាប់អន្តរជាតិនៃក្រុមការងារសម្របសម្រួលការប្រឆាំងអំពើពុករលួយនៃមជ្ឈិមបក្សកុម្មុយនិស្តចិននិងនាយកដ្ឋានពាក់ព័ន្ធ។

លោក Xu Guojun គឺជាអតីតប្រធានសាខា Kaiping នៃធនាគារចិន ដែលជាប់ពាក់ព័ន្ធនឹងករណីពុករលួយជាមួយនឹងអតីតប្រធានាធនាគារទាំងពីរ គឺលោក Xu Chaofan និង លោក Yu Zhendong ដោយកេងបន្លំ និងកិបកេងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយគាត់បានភៀសខ្លួនទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2001។ លោក Xu Chaofan និង លោក Yu Zhendong ត្រូវបាននិរទេសទៅប្រទេសចិនក្នុងឆ្នាំ 2004 និង 2018 ភ្នាក់ងារគ្រប់គ្រងសំណុំរឿង និងធនាគារចិនបានប្រមូលលុយខុសច្បាប់ជាង 2 ពាន់លានយន់ដែលពាក់ព័ន្ធនឹងករណីនេះពីក្នុង និងក្រៅប្រទេស។

យោងតាមអ្នកទទួលខុសត្រូវនៃការិយាល័យតាមចាប់អ្នកទោសនិងរឹបអូសទ្រព្យសម្បត្តិខុសច្បាប់អន្តរជាតិនៃក្រុមការងារសម្របសម្រួលការប្រឆាំងអំពើពុករលួយនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានឱ្យដឹងថា៖ លោក Xu Guojun បានជាប់ពាក់ព័ន្ធជាមួយនឹងករណីពុករលួយដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ ការនិរទេសត្រឡប់ប្រទេសវិញរបស់គាត់គឺជាលទ្ធផលសម្រេចដ៏ធំមួយ សម្រាប់ករណីរយៈពេល២០ឆ្នាំនេះ។

យោងតាមព័ត៌មានបានបង្ហាញថា៖ ករណីសាខា Kaiping របស់ធនាគារចិនបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ 2001 ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេសនៅពេលនោះ។ នៅឆ្នាំនោះ លោក Xu Chaofan អតីតប្រធានសាខា Guangdong Kaiping នៃធនាគារចិន និងលោក Yu Zhendong និង លោក Xu Guojun ដែលជាអ្នកបន្តតំណែងជាបន្តបន្ទាប់ ត្រូវបានគេសង្ស័យថាបានឃុបឃិតគ្នាជាមួយអំពើពុករលួយ និងបានកិបកេងប្រាក់ប្រហែល 485 លានដុល្លាររបស់ធនាគារចិន។ ករណីនេះត្រូវបានគេហៅថាជាករណីអំពើពុករលួយរបស់ធនាគារដ៏ធំបំផុត ចាប់តាំងពីការបង្កើតរដ្ឋាភិបាលចិនមក។

នៅខែកញ្ញាឆ្នាំ 2003 លោក Xu Chaofan ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក។ ដោយសារទង្វើរបស់ពួកគាត់បានបំពានច្បាប់របស់ សហរដ្ឋអាមេរិក និងត្រូវបានកសាងសំណុំរឿង និងកាត់ទោស ។ នៅថ្ងៃទី 16 ខែមេសា ឆ្នាំ 2004 លោក Yu Zhendong បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសចិនវិញដើម្បីទទួលការស៊ើបសួរ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 12 ឆ្នាំ។បច្ចុប្បន្ននេះ គាត់ត្រូវបានដោះលែងពីពន្ធនាគារហើយ។

យោងតាមប្រភពដដែលបានឱ្យដឹងថា៖ លោក Xu Chaofan និង លោក Xu Guojun បានបដិសេធមិនធ្វើមាតុភូមិនិវត្តន៍ទេ ដោយសម្រេចចិត្តជ្រើសរើសការស៊ើបសួរនៅសហរដ្ឋអាមេរិក។ នៅក្នុងខែឧសភា ឆ្នាំ 2009 តុលាការសហព័ន្ធ នៅក្នុងរដ្ឋLas Vegas សហរដ្ឋអាមេរិកបានកាត់ទោសអោយលោក Xu Chaofan ត្រូវបានជាប់ពន្ធនាគាររយៈពេល 25 ឆ្នាំ ហើយ លោកXu Guojun ត្រូវបានជាប់ពន្ធនាគាររយៈពេល 22 ឆ្នាំ។ លោក Xu Chaofan ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តក្នុងខែកក្កដា ឆ្នាំ 2018។

ដំណឹងនេះមិនបានបង្ហាញថា តើលោក Xu Guojun កំពុងជាប់ទោសនៅក្នុងពន្ធនាគារសហរដ្ឋអាមេរិក និងព័ត៌មានលម្អិតនៃការនិរទេសដោយបង្ខំរបស់លោក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង