
ប្រធានាធិបតីអាមេរិក Biden កាលពីថ្ងៃទី ១៦ នេះ ប្រភពរូប៖ VOA
អាមេរិក៖ លោក បៃ ដិន បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការបញ្ជាក់ឡើងវិញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនស្វែងរកការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ប្រទេសចិន ក៏មិនស្វែងរកការពង្រឹងសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងប្រទេសចិននោះទេ ហើយអាមេរិកគ្មានចេតនាចង់បះទង្គិចជាមួយចិននោះឡើយ។
នេះបើយោងតាមទូរទស្សន៍ CCTV ក្នុងអំឡុងពេលកិច្ចប្រជុំតាមវីដេអូរវាងប្រធានាធិបតីចិនលោក ស៊ី ជីនភីង និងប្រធានាធិបតីអាមេរិក Biden កាលពីថ្ងៃទី ១៦ នេះ ។
លោក បៃ ដិន បានបញ្ចាក់យ៉ាងប្រាស់ថា រដ្ឋាភិបាលអាមេរិកប្តេជ្ញាបន្តអនុវត្ត គោលនយោបាយចិនតែមួយជាយូរអង្វែង និង ជាប់លាប់ ។ អាមេរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ទេ គ្រាន់តែ សង្ឃឹមថា តំបន់សមុទ្រតៃវ៉ាន់នឹងរក្សាបានសន្តិភាពនិងស្ថិរភាព៕