Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

លោកស៊ី ជីនភីង៖ ចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមកនិងរួមរស់ជាមួយសន្តិភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស៊ី ជីនភីង៖ ចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមកនិងរួមរស់ជាមួយសន្តិភាព ប្រភពរូប៖ voa

ចិន-អាមេរិក៖ ជំនួបថ្នាក់ដឹកនាំកំពូលរវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមកិច្ចប្រជុំតាមវីដេអូនៅម៉ោង ៧ និង៤៦ ព្រឹកថ្ងៃអង្គារនេះ ដោយលោក ស៊ី ជីនភីង(Xi Jin Ping) ប្រធានាធិបតីចិន បាននិយាយត្រង់ៗនៅពេលបើកសុន្ទរកភ្លាមៗថា ចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព មានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែដោះស្រារកិច្ចការប្រទេសជាតិរៀងខ្លួនបានល្អទេ ថែមទាំងមានទំនួលខុសត្រូវលើឆាកអន្តរជាតិផងដែរ ។

លោក ស៊ី ជីនភីង បានចង្អុលបង្ហាញថា ទាំងប្រទេសចិននិងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយក្នុងការអភិវឌ្ឍន៍ដប្រទេសរៀងៗខ្លួន ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបុព្វហេតុដ៏ថ្លៃថ្លានៃសន្តិភាព និងការអភិវឌ្ឍន៍របស់មនុស្សជាតិ។

លោក ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ជំរុញការអភិវឌ្ឍន៍របស់ប្រទេសចិន និងសហរដ្ឋអាមេរិក ការរក្សាបរិយាកាសអន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាព រួមទាំងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះទាមទារឱ្យទំនាក់ទំនងចិន-អាមេរិកមានភាពរឹងមាំ និង ស្ថិរភាព។ ភាគីខាងចិនមានឆន្ទៈក្នុងការបង្កើតការឯកភាពជាមួយលោក ចូ បៃដិន(Joe Biden)ប្រធានាធិបតីសហរដ្ឋអាមេរិក និងចាត់វិធានការយ៉ាងសកម្ម ដើម្បីដឹកនាំការអភិវឌ្ឍន៍ជាវិជ្ជមាននៃប្រទេសទាំងពីរ។

បើតាមទីភ្នាក់ងារព័ត៌មាន អាមេរិក Associated Press (AP) រាយការណ៍ថា លោក ចូ បៃដិន នៅក្នុងសុន្ទរកថាបាននិយាយថា គោលដៅរបស់លោកគឺធានាថា ប្រទេសទាំងពីរមានការប្រកួតប្រជែង ដែលអាចនឹង «មិនរអិលទៅការប្រឈមមុខដាក់គ្នា»។ លោកបានបន្តថា «យើងមានទំនួលខុសត្រូវចំពោះពិភពលោក និងប្រជាជននៃប្រទេសយើងទាំងពីរ»។

ជំនួបថ្នាក់ដឹកនាំកំពូលរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ជាព្រឹត្តិការណ៍ព័ត៌មាន ដែលទាក់ទាញ ចំណាប់អារម្មណ៍ទូទាំងពិភពលោក ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរក៏កំពុងប្រកួតប្រជែងគ្នាលើសមរភូមិព័ត៌មានផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង