Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក ឌុយ ទែតេ នឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតឆ្នាំ២០២២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌុយទែតេ (Rodrigo Duterte) ប្រភពរូប៖ CGTN 

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌុយទែតេ (Rodrigo Duterte) ដែលលាលែងពីដំណែងប្រធានាធិបតីកាលពីថ្ងៃចន្ទ បានដាក់លិខិតបញ្ជាក់បេក្ខភាពសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតខែឧសភា ឆ្នាំ២០២២។

លោក ឌុយ ទែតេ អាយុ ៧៦ ឆ្នាំបានបញ្ជូនមេធាវីរបស់គាត់ ទៅគណៈកម្មការរៀបចំការបោះឆ្នោតដើម្បីចុះឈ្មោះនៅថ្ងៃច័ន្ទ ។ លោកនឹងឈរនៅក្រោមគណបក្សនយោបាយ Pederalismo ng Dugong Dakilang Samahan (PDDS) ជាជាងគណបក្សកាន់អំណាច PDP-Laban របស់លោក ។

កាលពីខែមុន លោក ឌុយ ទែតេ បាននិយាយថា លោកកំពុងចូលនិវត្តន៍ពីនយោបាយហើយនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតបន្ទាប់ទៀត ដោយសារគោរពតាមឆន្ទៈរបស់ប្រជាជន។

លោក ឌុយ ទែតេ ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីហ្វីលីពីនក្នុងឆ្នាំ ២០១៦ ហើយអាណត្តិរបស់លោក នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។ រដ្ឋធម្មនុញ្ញបានកំណត់ប្រធានាធិបតីហ្វីលីពីនត្រឹមអាណត្តិ ៦ ឆ្នាំប៉ុណ្ណោះ។ ការបោះឆ្នោតបន្ទាប់គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង