Yearendyearend1140x150

សហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មថ្មីលើបេឡារុស្សជុំវិញវិបត្តិជនភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មថ្មីលើបេឡារុស្សជុំវិញវិបត្តិជនភៀសខ្លួន ប្រភពរូប៖ Diplomatic Times Online

អឺរ៉ុប៖ វិបត្តិជនភៀសខ្លួនដែលកំពុងបន្តនៅតាមព្រំដែនរវាងប្រទេសបេឡារុស និងប្រទេសសមាជិកសហភាពអឺរ៉ុបគឺ ប៉ូឡូញ និងលីទុយអានី ធ្វើឲ្យសហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស្ស។ ខណៈអនុរដ្ឋមន្ត្រីការបរទេសបេឡារុស្សលោក Sergey Aleynik បានរិះគន់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១៣ ថា «មិនបានជួយដោះស្រាយវិបត្តិជនភៀសខ្លួន»។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអាឡឺម៉ង់នៅថ្ងៃទី ១៤ គណៈកម្មាធិការកិច្ចការបរទេសសហភាពអឺរ៉ុបគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី ១៥ ដើម្បីរៀបចំទណ្ឌកម្មថ្មី នឹងត្រូវបានអនុម័តនៅពេលប្រជុំនោះ ។

សហភាពអឺរ៉ុបបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍បេឡារុស្សបានដឹកជញ្ជូនជនភៀសខ្លួនមួយចំនួនពីមជ្ឈិមបូព៌ាទៅកាន់រដ្ឋធានី Minsk ហើយជនភៀសខ្លួនទាំងនេះ ត្រូវបាននិរទេសជាបន្តបន្ទាប់ទៅកាន់ព្រំដែនរវាងប្រទេសបេឡារុស្ស និងប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនបីគឺប៉ូឡូញ លីទុយអានី និងឡាតវី។

ក្រោមសម្ពាធពីសហភាពអឺរ៉ុប អាជ្ញាធរអាកាសចរណ៍តួរគី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១២ ថា ប្រទេសទួរគីបានចាប់ផ្តើមរឹតបន្តឹងជើងហោះហើរទៅកាន់ប្រទេសបេឡារុស្ស ដោយនឹងលែងលក់សំបុត្រយន្តហោះរវាងទីក្រុងតួរគី និងទីក្រុង Minsk ហើយហាមអ្នកដំណើរអ៊ីរ៉ាក់ ស៊ីរី និង យេម៉ែន មកតួរគី។

ចាប់តាំងពីខែសីហាឆ្នាំនេះ ជនភៀសខ្លួននៅមជ្ឈិមបូព៌ារាប់ពាន់នាក់ បានចូលប្រទេសប៉ូឡូញ និងលីទុយអានី តាមរយៈប្រទេសបេឡារុស្ស ដើម្បីចូលទៅកាន់ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត។ ការដាក់សម្ពាធលើការគ្រប់គ្រងព្រំដែនប្រទេសទាំងពីរ ក៏បានកើនឡើង ខណៈប្រទេសលោកខាងលិចមួយចំនួន បានចោទប្រកាន់ប្រទេសបេឡារុសថា បានរៀបចំផែនការវិបត្តិនេះ ដើម្បីសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង