Cc time web banner 054637

អ្នកជំនាញជប៉ុនបានធ្វើតេស្តវ៉ាក់សាំងអេដស៍ដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំនាញជប៉ុនបានធ្វើតេស្តវ៉ាក់សាំងអេដស៍ដោយជោគជ័យ

ជប៉ុន៖ ក្រុមអ្នកជំនាញនៃវិទ្យាស្ថានជាតិនវានុវត្តន៍ ជីវវេជ្ជសាស្ត្រ សុខភាព និងអាហារូបត្ថម្ភរបស់ប្រទេសជប៉ុន បានអនុវត្តការសាកល្បងវ៉ាក់សាំងជំងឺអេដស៍ដោយជោគជ័យលើ សត្វស្វាក្តាម (Macaca fascicularis)។

យោងតាមគេហទំព័រព័ត៌មាន《The Asahi Shimbun》បានឪ្យដឹងថា សត្វស្វាទាំងនេះបានឆ្លងមេរោគអេដស៍ បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំងហើយ ប៉ុន្តែមេរោគនេះមិនត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តជាបន្តបន្ទាប់នោះទេ។

បន្ទាប់មក អ្នកជំនាញ បានចាក់មេរោគអេដស៍ដែលមានភាពពេញវ័យទៅក្នុងសត្វស្វា។ សត្វស្វាចំនួន ៦ ក្បាលក្នុងចំណោមសត្វស្វាទាំង ៧ ក្បាលត្រូវបានធ្វើតេស្តមិនមានរោគសញ្ញាឈឺទេ ពេលធ្វើតេស្តក៏មិនរកឃើញមេរោគ អេដស៍ដែរ។

អ្នកជំនាញសង្ឃឹមថានឹងចាប់ផ្តើមការសាកល្បងព្យាបាលរយៈពេល ៥ ឆ្នាំក្រោយទៅលើមនុស្សផ្ទាស់។

ក្រុមហ៊ុន Moderna នៃសហរដ្ឋអាមេរិកបានប្រកាសកាលពីខែសីហា ឆ្នាំ ២០២១ ថា ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលវ៉ាក់សាំងជំងឺអេដស៍ទៅលើមនុស្សផ្ទាស់ដែលផលិតដោយខ្លួនឯង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង