ស្រីលង្កា ៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងត្បូងប្រទេសឥណ្ឌា និងស្រីលង្កា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់ ។
អ្នកព្យាករណ៍អាកាសធាតុរំពឹងថា ភ្លៀងនឹងធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃខាងមុខ តែដោយសារសហគមន៍កំពុងរងទុក្ខវេទនាដោយពួកគេព្យាយាមបូមទឹកជំនន់ចេញ។
ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស ២៥ នាក់នៅក្នុងប្រទេសស្រីលង្កាដែលភាគច្រើនលង់ទឹកស្លាប់ ខណៈការរអិលបាក់ដីក៏បានបង្កឲ្យមនុស្សរងរបួស ៥ នាក់ និង មនុស្ស ១៦ នាក់បានស្លាប់នៅក្នុងរដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌា៕