
រូបភាព៖ លោក ជា សិរីវឌ្ឍន៍
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រកាសថាស្អែកនេះ នឹងមានការអុជកំាជ្រួចសម្រាប់អបអរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។
បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំង អុជកាំជ្រួច នៅមុខព្រះបរមរាជវាំង។
គណៈកម្មាធិការជាតិ បានបន្តទៀតថា ការអុជកាំជ្រួចនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទីយប់។ ចំណែក ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងអុជកាំជ្រួច វេលាម៉ោង ១៩:០០នាទីយប់។