
ភ្នំពេញ៖ អង្គការសប្បុរសធម៌ចិនកម្ពុជាអន្តរជាតិ (Cambodian International Charity Organization-CICO) និងក្រុមហ៊ុន ACCI បានរៃអង្គាសថវិកាក្នុងការជួយសាងសង់សាលារៀនមួយខ្នងមាន៦បន្ទប់ ដើម្បីផ្តល់ឱកាសដល់កុមារក្រីក្រតូចៗនៅតំបន់ដាច់ស្រយាលនក្នុងខេត្តឧត្តរមានជ័យបានចូលរៀន។
តាមរយៈលោក ដួង ដារ៉ា ជំនួយការសម្តេចនាយករដ្ឋមន្ត្រី បានផ្សាយក្នុងគណនីផ្ទាល់ខ្លួន មកទល់ពេលនេះ គម្រោងសសប្បុរសធម៌បានទទួលថវិកាពីសប្បុរសជនប្រមាណ $50,000 ដែលក្នុងគម្រោងគឺត្រូវការថវិកា $120,000 ។ សប្បុរសជនអាចចូលរួមលោក ដួង ដារ៉ា ឬផ្ញើទៅកាន់ CICO ផ្ទាល់ តាមលេខ ABA 001567479 ។
លោក ដួង ដារ៉ា បានបញ្ជាក់ថា គម្រោងសាងសង់គឺចាប់ផ្តើមនៅខែមករា ២០២២។ លោកថ្លែងថា «យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕


