Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អគារក្រសួងរៀបចំដែនដីសាងសង់ដោយរចនាខ្មែរនិងចំណាយជាង២៩លានដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងថ្ងៃសម្ពោធនៅថ្ងៃនេះ។ 
រូបភាព៖ ហ្វេសប៊ុកផេក សម្ដេច 

ភ្នំពេញ៖ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយប្រើប្រាស់រយៈ ១ឆ្នាំ ១ខែ ២០ថ្ងៃ ក្រោមការសិក្សាគម្រោងប្លង់និង រចនាដោយកូនខ្មែរ និងចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួន ២៨ ៦៦៥ ១៣៦ ដុល្លារសហរដ្ឋអាមេរិក។

អគារនេះ មានរចនាបថស្ថាបត្យកម្មអគារមុខដាច់ រចនាឡើង តាមបែបស្ថាបត្យកម្មរួមសម័យ មានស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើប តុបតែងដោយគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយម។ អគារនេះ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ។

អគារនេះ សាងសង់នៅលើផ្ទៃដីទំហំ ៤, ៥ហិកតា តួអគារមាន បណ្តោយ ១៣២,៧ ម៉ែត្រ និងទទឹង ៩៤,៧ម៉ែត្រ មានចំនួន ៨ ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ដល់ចុង កំពូលបុស្បែក ៨៨, ៥ ម៉ែត្រ ដែលក្នុងនោះស្បែកមានកម្ពស់ ៣៣, ២៨ ម៉ែត្រ មានផ្ទៃក្រឡាបាត អគារ ១១ ១២៨ ម៉ែត្រការ៉េ ផ្ទៃក្រឡាសំណង់ ៦១ ៦៤២ ម៉ែត្រការ៉េ ផ្ទៃក្រឡាប្រើប្រាស់សរុបចំនួន ៣១ ៤០៨ ម៉ែត្រការ៉េ មានផលធៀបផ្ទៃក្រឡាបាត ៣៧,០៩% សួនជ្រាបទឹក ៣០% និងមានសន្ទស្សន៍ប្រើ ប្រាស់ ១,០៤ មានចំណតរថយន្តប្រមាណ ៦៧៨ គ្រឿង និងចំណតទោចក្រយានយន្ត។

បើតាមក្រសួងដែនដីបានឱ្យដឹងទៀតថា ការិយាល័យធ្វើការ ត្រូវបានរៀបចំផ្អែកទៅតាមមុខងារប្រើប្រាស់សំណង់ ដែលក្នុងនោះ ជាន់ ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។

ជាន់ទី១ មានសាលប្រជុំខ្នាតតូច និងមធ្យម ចំណុះ ៣៨៦នាក់ ឃ្លាំង និងបណ្ដុំនៃនាយកដ្ឋានទាំងឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាត ធំចំណុះ ២ ០២១នាក់ បណ្ដុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ និងឃ្លាំង។ ជាន់ទី៣ មានបណ្ដុំនៃអត្ត នាយកដ្ឋាន នាយកដ្ឋាន និងឃ្លាំង។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋ

លេខាធិការ ខុទ្ទកាល័យ សាលសវនាការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ និង ការិយាល័យអគ្គាធិការដ្ឋានជាដើម។ ជាន់ទី៥ ចំកណ្តាលមានសាលប្រជុំអន្តរក្រសួង។ ជាន់ទី៥ ស្លាប ខាងស្ដាំនិងខាងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិយាល័យសម្រាប់ជួលឱ្យវិស័យឯកជន។

ការសាងសង់អគារទីស្តីការនេះ ប្រើប្រាស់រយៈពេល ១ឆ្នាំ ១ខែ ២០ថ្ងៃ សិក្សាគម្រោងប្លង់និង រចនាដោយកូនខ្មែរ និងចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួន ២៨ ៦៦៥ ១៣៦ ដុល្លារសហរដ្ឋអាមេរិក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង