Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋអាជ្ញាកំពូលរបស់ចិនសម្រេចចាប់ខ្លួនអតីតអនុរដ្ឋមន្ត្រីដោយសារបំពានវិន័យនិងច្បាប់ធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក ស៊ុន លី ជីន

ចិន៖ ព្រះរាជអាជ្ញាកំពូលនៃប្រទេសចិនបានប្រកាសនៅថ្ងៃទី ៥ បានសម្រេចចិត្តចាប់ខ្លួន លោក ស៊ុន លី ជីន(Sun Li Jun)អតីតអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ដោយសង្ស័យថាពាក់ព័ន្ធនឹងអំពើពុករលួយ និងបានបំពានវិន័យនិងច្បាប់យ៉ាងធ្ងន់ធ្ងរ ។ ហើយករណីរបស់ លោក ស៊ុន លី ជីន កំពុងត្រូវបានដំណើរការតាមនិតិវិធីបន្ថែម។

គេហទំព័រផ្លូវការរបស់គណៈកម្មាធិការកណ្តាលសម្រាប់អធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិនបានប្រកាសកាលពីខែ មេសា ឆ្នាំមុនថា អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក ស៊ុន លី ជីន ត្រូវបានគេសង្ស័យថា បានបំពានវិន័យនិងច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយគាត់ត្រូវបានគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យនិងគណៈកម្មការត្រួតពិនិត្យរដ្ឋ ធ្វើការតាមដាននិងស៊ើបអង្កេត។

គណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យមិនបានជូនដំណឹងដល់ លោក ស៊ុន លី ជីន អំពីហេតុផលជាក់លាក់សម្រាប់ការស៊ើបអង្កេតនោះទេ។ ប៉ុន្តែគណៈកម្មាធិការបក្សនៃក្រសួងសន្តិសុខសាធារណៈ បានចង្អុលបង្ហាញនៅពេលនោះថា ការស៊ើបអង្កេតទៅលើលោក ស៊ុន លី ជីន គឺដោយសារ "គាត់បានព្រងើយកន្តើយនឹងវិន័យនយោបាយ និងច្បាប់របស់គណបក្សអស់រយៈពេលជាយូរមកហើយ ហើយនេះជាលទ្ធផលនៅការគ្មានវិន័យ មិនគោរពច្បាប់ទម្លាប់ មិនកោតខ្លាច និងធ្វើអ្វីតាមតែចិត្តចង់របស់គាត់ដែលមិនអាចជៀសផុតបាន"។

ក្រោយមក គណៈកម្មការត្រួតពិនិត្យរដ្ឋនៃគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យ បានជូន ដំណឹងក្នុងខែកញ្ញាឆ្នាំនេះថា លោក ស៊ុន លី ជីន បានប្រព្រឹត្តល្មើសច្បាប់ និងវិន័យយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបណ្តេញចេញពីបក្ស និងដកតំណែងជាមន្ត្រី។ លោក ស៊ុន លី ជីន ត្រូវបានចោទប្រកាន់ថា "មានមហិច្ឆតានយោបាយយ៉ាងខ្លាំង" ដោយ "បង្កើតបក្សពួកនិងអំណាចគ្រប់គ្រងក្រសួងសំខាន់ៗ" ទាំងនេះបានបង្ហាញថា គាត់ទំនងជាត្រូវកាត់ទោសយ៉ាងធ្ងន់ធ្ងរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង