Smart saver cctime web bannertif

រដ្ឋបាលអន្តោប្រវេសចិនចាប់បានឧក្រិដ្ឋជនរកលុយឆ្លងដែនជាង១ពាន់នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន បានបង្ហាញកាលពីថ្ងៃសុក្រថា ថ្មីៗនេះ ខ្លួនបានសហការជាមួយក្រសួងសន្តិសុខសាធារណៈ ដើម្បីរកឱ្យឃើញករណីដែលពាក់ព័ន្ធដឹកជញ្ជូនមនុស្សឆ្លងដែនដ៏ធំមួយ និងចាប់ខ្លួនឧក្រិដ្ឋជនជាង១,២០០នាក់ ។

យោងតាមរបាយការណ៍បានបង្ហាញថា ជនអន្តោប្រវេសន៍ខុសច្បាប់គិតថាពួកគេអាច "រកលុយបានច្រើន និងរកលុយបានរហ័ស" នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសដទៃទៀត ប៉ុន្តែពួកគេត្រូវបានគេប្រើប្រាស់សម្រាប់ការបោកប្រាស បង្ខំពេស្យាចារ និងដឹកជញ្ចូលគ្រឿងញៀន។ ចាប់តាំងពីខែធ្នូឆ្នាំមុន ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៣៦,០០០០ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសចិន។

រដ្ឋបាលអន្តោប្រវេសន៍ជាតិបានបញ្ជាក់ថា ថ្មីៗនេះ ខ្លួនបានរៀបចំ និងបញ្ជាស្ថានីយត្រួតពិនិត្យច្រកចេញ-ចូល នៃខេត្តយូណាន និងភ្នាក់ងារសន្តិសុខសាធារណៈថ្នាក់ខេត្តចំនួន ២៥ រួមមានខេត្ត Fujian, Hunan, Guangdong និង Guizhou ដើម្បីធ្វើសកម្មភាពប្រតិបត្តិនៅខេត្ត និងក្រុងជាង ៦០ ហើយបានបង្ក្រាបករណីដ៏ធំមួយក្នុងការរៀបចំ និងដឹកជញ្ជូនមនុស្សឆ្លងព្រំដែនបានជោគជ័យ។

រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនចំនួន ១,២៩២ នាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះ ៥៩៣ នាក់ត្រូវបានចោទពីបទព្រហ្មទណ្ឌ និង ៦៩៩ នាក់ត្រូវបានផ្តន្ទាទោសតាមច្បាប់រដ្ឋបាល ដោយបំផ្លាញទាំងស្រុងនូវបណ្តាញឧក្រិដ្ឋកម្មដ៏ធំមួយ ដែលបង្កប់និងសកម្មនៅព្រំដែនភាគនិរតីនៃប្រទេសចិន និងតំបន់ព្រំដែននៃប្រទេសជាប់គ្នា ដោយបានឃុបឃិតគ្នារៀបចំការដឹកជញ្ជូនមនុស្សឆ្លងព្រំដែន ដោយបោកជនជាតិចិនធ្វើការ និងការបោកប្រាស់តាមទូរស័ព្ទ ល្បែងស៊ីសងតាមអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត។

យោងតាមរបាយការណ៍ ជនអន្តោប្រវេសន៍ខុសច្បាប់ភាគច្រើនត្រូវបានបញ្ឆោតតាមបណ្ដាញអ៊ីនធឺណែត ហើយឲ្យពួកគាត់យល់ខុសថា "រកលុយនៅក្រៅប្រទេស នឹងក្លាយជាអ្នកមានក្នុងរយៈពេលមួយយប់"។ ពួកគាត់ត្រូវបានលាក់ក្នុងឡានធំៗ ហើយបញ្ជូនទៅកាន់តំបន់ព្រំដែន ខណៈមនុស្សរាប់សិបនាក់ពួននៅក្នុងខ្ទមក្នុងព្រៃ រូងភ្នំ រហូតថ្នាក់នៅក្នុងរោងចិញ្ចឹមជ្រូកដ៏ស្អុយទៀតផង ដោយម្នាក់ៗបង់ប្រាក់ពី ៣០០ ទៅ ៥០០ យ័នក្នុងមួយថ្ងៃ។

ក្រោយពីមានសំណាងចេញពីប្រទេស ទូរស័ព្ទដៃរបស់ពួកគាត់នឹងត្រូវរឹបអូសភ្លាមៗ ដោយរាល់ថ្ងៃរស់នៅក្រោមការឃ្លាំមើល ដោយឲ្យពួកគាត់ធ្វើការបោកប្រាស់ និងការងារកាស៊ីណូជាដើម បើធ្វើមិនគ្រប់គោលដៅការងារ ឬមិនគោរពតាមការគ្រប់គ្រងនោះ នឹងត្រូវគេវាយឬឆក់ ខ្លះដាក់ក្នុងទ្រុងឆ្កែ និងទ្រុងក្នុងទឹក ខ្លះត្រូវបង្ខំឲ្យធ្វើពេស្យាចារ និងខ្លះទៀតត្រូវបង្ខំឲ្យដឹកជញ្ចូនគ្រឿងញៀន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង