
លោក Burhan អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ ប្រភពរូប៖ The Times of Israel
ស៊ូដង់៖ យោងតាមស្ថានីយទូរទស្សន៍ផ្លូវការរបស់ប្រទេសស៊ូដង់កាលពីថ្ងៃទី ៤ វិច្ឆិកា លោក Burhan អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ បានចេញបញ្ជានៅថ្ងៃតែមួយឱ្យដោះលែងរដ្ឋមន្ត្រីទាំងបួននាក់របស់រដ្ឋាភិបាលអន្តរកាល ដែលត្រូវបានឃុំខ្លួនពីមុន ។
សេចក្តីរាយការណ៍ថា រដ្ឋមន្ត្រីទាំង៤រូប ដែលត្រូវបានដោះលែងនោះមាន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កាលពីថ្ងៃទី ២៥ ខែតុលា យោធាស៊ូដង់បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានរំសាយក្រុមប្រឹក្សាអធិបតេយ្យភាព និងរដ្ឋាភិបាលអន្តរកាល។ ការិយាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្តរកាលស៊ូដង់ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃតែមួយ ដែលនាយករដ្ឋមន្ត្រី Hamduk ត្រូវបាន "ចាប់ខ្លួន" នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋធានី Khartoum កងកម្លាំងសន្តិសុខបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាអធិបតេយ្យភាព និងរដ្ឋមន្ត្រីមួយចំនួននៃរដ្ឋាភិបាលអន្តរកាល។ ប៉ុន្តែនៅល្ងាចថ្ងៃទី២៦ Hamduk និងប្រពន្ធបានត្រឡប់ទៅលំនៅឋានវិញ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៨ ខែតុលា ដោយជំរុញឱ្យយោធាស៊ូដង់ដោះលែងមន្ត្រីស៊ីវិល ដែលត្រូវបានឃុំខ្លួនជាបន្ទាន់ និងស្ដាររដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយមន្ត្រីស៊ីវិល។ ដោយអង្គការសហប្រជាជាតិបន្តដើរតួនាទីសម្រុះសម្រួលក្នុងប្រទេសស៊ូដង់ ហើយសង្ឃឹមថា "ដំណោះស្រាយ" នឹងលេចឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕