Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៨ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៨ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ Thaiger

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៨,១៤៨ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៨០ នាក់ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៨,១៤៩ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៦០៥ នាក់ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៨,២៣៨ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៩៥១,៥៧២ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៩,៥៤២ នាក់។

ដោយឡែកមនុស្ស ២៩០,៦០៣ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ៥០២,៥៥៤ នាក់បានចាក់លើកទី២ និង ៣១,៤៩៣ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប ដែលបានគ្រប់គ្រងទូទាំងប្រទេសដល់ ៧៧,៦៥៦,១២៤៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង