Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អតីតប្រធានធនាគារICBCនៅសៀងហៃពាក់ព័ន្ធនឹងអំពើពុករលួយនិងរំលោភបំពានផ្លូវភេទ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 អតីតប្រធានសាខា ធនាគារ ICBC ទីក្រុងសៀងហៃលោក គូ គ័រ មីង (Gu guo ming)

ចិន៖ អតីតប្រធានសាខា ធនាគារ ICBC ទីក្រុងសៀងហៃ បានពាក់ព័ន្ធនឹងអំពើពុករលួយដែលមានទឹកប្រាក់ជាង ១០០លានយ័ន ហើយបានរំលោភបំពានផ្លូវភេទនារីក្រោមឱវាទចំនួន៣២នាក់ថែមទៀតផង។

គេហទំព័រផ្លូវការរបស់គណៈកម្មាធិការវិន័យថ្នាក់កណ្តាលនៃគណបក្សកុម្មុយនីសចិន និង ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន កាលពីពេលថ្មីនេះបានបង្ហោះអត្ថបទមួយ បើកកកាយអាថ៍កំបាំងរបស់លោក គូ គ័រ មីង (Gu guo ming) អតីតប្រធានសាខាធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម (ICBC) ទីក្រុងសៀងហៃដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្តអំពើពុករលួយ។

ក្នុងអត្ថបទនោះបង្ហាញថា លោក គូ គ័រ មីង បានជាប់ពាក់ព័ន្ធនឹងបទល្មើស រំលោភបំពានផ្លូវភេទថែមទៀតផង ដែលលោកបានរំលោភបំពាន ផ្លូវភេទលើនារីក្រោមឱវាទ ចំនួន៣២នាក់ ។

លោក គូ គ័រ មីង ត្រូវបានទទួលការស៊ើបអង្កេតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ២០ខែវិច្ជិកាឆ្នាំដដែលនោះ ត្រូវបណ្តេញចេញពីបក្ស និងតួនាទីសាធារណៈ។

ហើយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំនេះ តុលាការប្រជាជន មធ្យមកំរិត១នៃទីក្រុងសៀងហៃ បានកាត់ទោសលោក គូ គ័រ មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទទទួលសំណូក និងបានដកហូតសិទ្ធិនយោបាយពេញមួយជីវិត រឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ ហើយប្រាក់ចំណូលខុសច្បាប់ទាំងអស់ ដែលបានមកពីការសូកប៉ាន់ត្រូវបានដាក់ចូលជាថវិការជាតិ។

អត្ថបទខាងលើបានរៀបរាប់ទៀតថា លោក គូ គ័រ មីង កាលពីឆ្នាំ១៩៨៩បានធ្វើការនៅក្នុងសាខាធនាគារ ICBC ទីក្រុងសៀងហៃ ហើយត្រូវបានតំឡើងឋានៈជាអនុប្រធានសាខា នៅក្នុងឆ្នាំ២០០២ បន្ទាប់មកបានតំឡើងឋានៈជាប្រធានសាខានៅឆ្នាំ ២០១៥ រហូតដល់ឆ្នាំ២០១៩ ត្រូវបានបណ្តេញចេញពីតំណែង ដោយគាត់ចាប់ផ្តើមទទួលសំណូកគឺតាំងពីឆ្នាំ២០០៨មកម្លេះ។

លោកគូ គ័រ មីងបានប្រើប្រាស់សិទ្ធិគ្រប់គ្រងសាខាធនាគារ នាយកដ្ឋានអនុម័តឥណទាន និងសិទ្ធិដទៃទៀតក្នុងធនាគារទាំងមូល ដើម្បីជួយដល់អង្គភាពពាក់ព័ន្ធ ឬ បុគ្គល ដើម្បីទទួលកម្ចីហិរញ្ញប្បទាន ការផ្តល់មូលនិធិគម្រោង ដោយក្នុងនោះគាត់ទទួលប្រាក់សំណូក និងទ្រព្យសម្បត្តិសរុបមានតម្លៃ ជាង ១៣៦ លានយ័ន។

នៅក្នុងអត្ថបទដដែលនោះក៏បានបញ្ជាក់ផងដែរថា លោក គូ គ័រ មីង ពូកែសម្ដែងជា “មនុស្សមុខពីរ”ហើយបាន បណ្តុះបណ្តាលនិងដាក់មនុស្សជំនិតខ្លួនឯងក្នុងតួនាទីសំខាន់ៗ ដែលបង្កើតបានជាការប្រព្រឹត្តអំពើពុករលួយជាបណ្តាញ។

ដោយឡែកបើយោងតាមគេហទំព័រ Caixin Mediaវិញ បានបង្ហើបថា លោក គូ គ័រ មីងនៅពេលដែលកាន់តំណែងជាប្រធានសាខា ធនាគារ ICBC ទីក្រុងសៀងហៃ ត្រូវបានគេចាត់ទុកថា ជាឥស្សរជនជាន់ខ្ពស់នៅក្នុងវិស័យហិរញ្ញវត្ថុទីក្រុងសៀងហៃ ហើយនៅពេលកាន់តំណែងនេះ គាត់បំពានផ្លូវភេទបុគ្គលិកស្រីរាប់សិបនាក់។

គេហទំព័រនេះបន្តទៀតថា បន្ទាប់ពីលោកគូ គ័រ មីង ធ្លាក់ពីតំណែង គាត់បានសារភាពថា មាននារីក្រោមឱវាទចំនួន៣២នាក់ ត្រូវបានគាត់បំពានផ្លូវភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង