Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងអប់រំប្រកាសលើកពេលប្រឡងបាក់ឌុបទៅធ្វើនៅដើមឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ភ្នំពេញ៖ ក្រសួងអប់រំប្រកាសលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅធ្វើនៅដើមឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញចុះពិនិត្យទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់បាក់ឌុប) នឹងត្រូវលើកពេលទៅប្រឡងនៅដើមឆ្នាំ២០២២វិញ ដើម្បីអោយសិស្សថ្នាក់ទី១២ មានពេលត្រៀមបានច្រើនជាងមុន បន្ទាប់ពីក្រសួងទើបប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី និងស្របពេលកម្ពុជាប្រកាសបើកប្រទេសពេញលេញផងដែរ។

សូមបញ្ជាក់ថា ក្រសួងអប់រំបានប្រកាសថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព ខណៈសម័យប្រឡងចាស់ ការប្រឡងបាក់ឌុបថ្នាក់ជាតិក្រសួងធ្លាប់បានកំណត់យក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង