
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់។
ថ្នាំគ្រាប់ molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ១៩មានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺពិសារថ្នាំនៅដំណាក់កាលឆ្លងជំងឺដំបូង គឺអាចកាត់បន្ថយការស្លាប់បានជាង៥០%។
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបញ្ចេញថវិកាចំនួន២លាន៥០ម៉ឺនដុល្លារទិញថ្នាំព្យាបាលកូវីដពីអាមេរិក។

