Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៧ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៧ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ រ៉យទ័រ

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៧,៦៧៩ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៥៦ នាក់ នៅថ្ងៃទី២ ខែវិច្ឆិកា នេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៧,៦៧៩ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៥៣៦ នាក់ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៨,៤៨២ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៩៣៥,៤៤២ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៩,៣៩៤ នាក់។

ដោយឡែកមនុស្ស ២៦៧,១១៧ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ៤៨៥,៧៧៨ នាក់បានចាក់លើកទី២ និង ៣៥,០៨១ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប ដែលបានគ្រប់គ្រងទូទាំងប្រទេសដល់ ៧៧,០១៤,០៩២៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង