
អាហ្វ្រិកកណ្ដាល៖ អង្គការសហប្រជាជាតិ(UN) កាលពីថ្ងៃទី២ ខែវិច្ឆិកា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនាពេលថ្មីៗនេះ របស់ឆ្មាំប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លើកងរក្សាសន្តិភាពនៃបេសកកម្មរក្សាស្ថិរភាពចម្រុះរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
អ្នកនាំពាក្យរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Farhan Hack បាននិយាយនៅក្នុងសន្និសីទកាសែតជាទៀងទាត់នៅថ្ងៃនោះថា MINUSCA បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការវាយប្រហារ "ដោយចេតនា និងមិនសមហេតុផល" លើកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ។
យោងតាមលោក Huck ក្រុមមន្ត្រីប៉ូលិសរក្សាសន្តិភាពអេហ្ស៊ីបមួយក្រុម ដែលបានចូលរួមក្នុងការប្ដូរវេណជាទៀងទាត់បានមកដល់ទីក្រុង Bangui រដ្ឋធានីនៃប្រទេសអាហ្វ្រិកកណ្តាលនៅថ្ងៃទី ១ ។ ពួកគេត្រូវបានបាញ់ដោយឆ្មាំប្រធានាធិបតីអាហ្រ្វិកកណ្តាលពេលធ្វើដំណើរទៅកាន់ជំរុំរក្សាសន្តិភាព បណ្តាលឲ្យមនុស្ស១០នាក់រងរបួស ក្នុងនោះ២នាក់របួសធ្ងន់។ ប៉ូលីសរក្សាសន្តិភាពត្រូវបានវាយប្រហារ ដោយមិនបានទទួលការព្រមានអ្វីឡើយ។
លោក Hack បាននិយាយថា បន្ទាប់ពីឧបទ្ទវហេតុនេះ MINUSCA និងរដ្ឋាភិបាលអាហ្រ្វិកកណ្តាលបានចាប់ផ្តើមការសន្ទនាភ្លាមៗ ហើយបានផ្តួចផ្តើមការស៊ើបអង្កេតលើការវាយប្រហារនេះ៕