
អង់គ្លេស៖ យោងតាមការសិក្សាចុងក្រោយបង្អស់របស់អ្នកវិទ្យាសាស្ត្រអង់គ្លេសបានបង្ហាញថា អ្នកដែលឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរយៈពេល១០ខែ នៅតែមានអង្គទីគ័រនៅក្នុងខ្លួនដដែល។
អ្នកវិទ្យាសាស្រ្តអង់គ្លេស បានបង្ហាញការសិក្សាថ្មីខាងលើនេះ នៅក្នុងទស្សនាវដ្តី《Nature Microbiology》បានបង្ហាញថា នៅក្នុងការសិក្សាមួយ ពួកគាត់បានសង្កេតមើលស្ថានភាពអង្គទីគ័រនៅក្នុងខ្លួនរបស់អ្នកជំងឺនិងបុគ្គលិកពេទ្យចំនួន៣៨នាក់ នៃមន្ទីរពេទ្យ St. Thomas មុនពេលពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ហើយនៅពេលរលកទី១នៃការផ្ទុះជំងឺកូវីដ១៩ អ្នកទាំងនោះត្រូវបានឆ្លងជំងឺកូវីដ១៩។
ការសិក្សាបានបង្ហាញទៀតថា ទោះបីជាកម្រិតអង្គទីគ័រនៅក្នុងខ្លួនបានធ្លាក់ចុះបន្ទាប់ពីការឆ្លងវីរុសកូវីដ១៩ក៏ដោយ តែលទ្ធផលបង្ហាញថាមនុស្សភាគច្រើនបន្ទាប់ពីឆ្លងជំងឺកូវីដ១៩រយៈពេល១០ខែក្រោយ នៅតែអាចពិនិត្យឃើញមានកម្រិតអង់ទីគ័រនៅក្នុងខ្លួនដដែល។
ក្រុមអ្នកស្រាវជ្រាវ បានពន្យល់ថា អង់ទីគ័រការពារតាមរយៈការរួមគ្នាជាមួយវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់វីរុសនេះឆ្លងចូលដល់កោសិកា ដោយហេតុនេះ ហើយអាចជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ៕