
ឥណ្ឌូនេស៊ី៖ អ្នកបោសសម្អាតនៅអាកាសយានដ្ឋាន Sukarno ក្នុងប្រទេសឥណ្ឌូនេស៊ី បានរកឃើញកាបូបលុយមួយ ដែលមានមូលប្បទានប័ត្រមានតម្លៃ ៣៥,៥ ពាន់លានរូពី (២,៥ លានដុល្លារអាមេរិក)។
យោងតាម Kompas.com បានរាយការណ៍ថា អ្នកបោសសម្អាតឈ្មោះ Halimah បានរកឃើញកាបូបពណ៌ត្នោតមួយ ដែលត្រូវបានគេនិយាយថា ជារបស់អ្នកដំណើរម្នាក់នៅសាលចាកចេញនៃអាកាសយានដ្ឋានអគារ 2E ។
នាងមិនបានបើកកាបូបនោះទេ ហើយប្រគល់កាបូបទៅដោយមិនដឹងថាមានលុយប៉ុន្មានទេ ។
ក្រោយពីត្រួតពិនិត្យដោយមន្ត្រីរួច បានរកឃើញសៀវភៅធនាគារចំនួន៤ក្បាល លិខិតឆ្លងដែន១ក្បាល និងមូលប្បទានប័ត្រចំនួន ២ ដែលមានតម្លៃ ៣៥,៥ ពាន់លានរូពី (ស្មើនឹង២,៥ លានដុល្លារ)។
ភាពស្មោះត្រង់របស់ Halimah ត្រូវបានក្រុមហ៊ុនសរសើរ។ នាងបាននិយាយថា "ទ្រព្យសម្បត្តិដែលបាត់ ទោះបីមានតម្លៃប៉ុន្មាន សុទ្ធតែមិនមែនជារបស់យើងទេ។ បុគ្គលិកគ្រប់រូបគួរតែមានភាពស្មោះត្រង់" ។
ម្ចាស់កាបូបអាចទូរស័ព្ទទៅកាន់អាកាសយានដ្ឋាន ដើម្បីយកទ្រព្យសម្បត្តិដែលបាត់៕