Cc time web banner 054637

ក្រុមហ៊ុនអាហារសមុទ្រវៀតណាមផ្ទុះកូវីដ១៩ក្រោយបន្ធូរបន្ថយវិធានការរឹតបន្តឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ក្រុមហ៊ុនអាហារសមុទ្រវៀតណាមផ្ទុះកូវីដ១៩ក្រោយបន្ធូរបន្ថយវិធានការរឹតបន្តឹង ប្រភពរូប៖ Megapixl.com

វៀតណាម៖ បន្ទាប់ពីទីក្រុងហូជីមិញ និងតំបន់ជុំវិញខ្លួនបានបន្ធូរបន្ថយខ្លះនៃការរឹតបន្តឹងការទប់ស្កាត់ជំងឺកូវីដ-១៩ភ្លាម ឥឡូវនេះ មានសេចក្តីរាយការណ៍ថា បុគ្គលិករាប់រយនាក់នៃក្រុមហ៊ុនអាហារសមុទ្រភាគខាងត្បូងធ្វើតេស្ត ហើយវិជ្ជាមានជំងឺកូវីដ-១៩។

បើតាមគេហទំព័រព័ត៌មាន “Vn Express International” បានឪ្យដឹងថា ក្រុមហ៊ុននាំចេញគ្រឿងសមុទ្រដែលមិនស្គាល់អត្តសញ្ញាណនៅក្នុងសួនឧស្សាហកម្មនៃទីក្រុង កិន ថឺ (Can Tho) ប្រទេសវៀតណាម កម្មករជាង ១៥០ នាក់ក្នុងចំណោមកម្មករ ១០០០ នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ធ្វើឲ្យរោងចក្របានផ្អាកការផលិតរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែតុលាមក។

ទីក្រុងនេះមានចម្ងាយត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ ពីទីក្រុងហូជីមិញ មានការកត់ត្រាករណីឆ្លងប្រហែល ៥០០ ក្នុងរយៈពេលតែ ៧ ថ្ងៃកន្លងមក ក្នុងនោះមាន ១៨០ ករណី កើតឡើងនៅក្នុងសួនឧស្សាហកម្ម ចំនួន ៣។

មួយវិញទៀត ខេត្ត ពល លាវ(Bac Lieu)ដែលនៅជិតនោះ ក៏បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៤១៤ ករណីកាលពីថ្ងៃអាទិត្យ។ ក្នុងចំនោម ២១០ ករណី គឺទាក់ទងនឹងការផ្ទុះឡើងនៃក្រុមហ៊ុនអាហារសមុទ្រពីរ ហើយបុគ្គលិក ២៣០ នាក់ផ្សេងទៀតនៃក្រុមហ៊ុនអាហារសមុទ្រនៅទីក្រុង សុក ត្រាង (Soc Trang)បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ដែរ។

យោងតាមរបាយការណ៍ អាជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យមនុស្សគ្រប់រូបនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ធ្វើតេស្តរកមេរោគកូវីដ-១៩ និងបង្កើនការចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ។

កាលពីដើមខែតុលា មន្ត្រីនៅទីក្រុងហូជីមិញ និងខេត្តជុំវិញខ្លួនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ដោយអនុញ្ញាតឱ្យរោងចក្របើកដំណើរការឡើងវិញ និងពង្រីកការធ្វើដំណើរកម្សាន្តនៅក្នុងតំបន់ភាគខាងត្បូង។

យោងតាមក្រសួងសុខាភិបាលវៀតណាមបានឪ្យដឹងថា មានករណីដែលត្រូវបានធ្វើតេស្តវិជ្ជមានចំនួន ៥.៥១៩ ករណី និងមានអ្នកស្លាប់ចំនួន ៥៣ នាក់នៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ៩២.១១២២ នាក់ និងស្លាប់ដល់ ២២.០៨៣ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង