Cctime 6monthsfree desktop
Cc times  web banner kh (2)

លេខាធិការសារព័ត៌មានរបស់សេតវិមានបានឆ្លងកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លេខាធិការសារព័ត៌មានរបស់សេតវិមានបានឆ្លងកូវីដ១៩ ប្រភពរូប៖ ស៊ីនហួរ

អាមេរិក៖ លេខាធិការសារព័ត៌មានសេតវិមានអាមេរិកលោកស្រី Jane Psaki បាននិយាយនៅថ្ងៃទី ៣១ ខែតុលាថា នាងបានឆ្លងកូវីដ១៩ តែមានរោគសញ្ញាស្រាល។

យោងតាមសារព័ត៌មាន Associated Press កិច្ចប្រជុំចុងក្រោយរបស់លោកស្រី Psaki ជាមួយប្រធានាធិបតី Joseph Biden គឺនៅសេតវិមានកាលពីថ្ងៃទី ២៦ ខែតុលា នៅចម្ងាយជាង ១.៨ ម៉ែត្រពីគ្នាទៅវិញទៅមក ដោយពាក់ម៉ាស់។ លោក Biden ត្រូវបានធ្វើតេស្តជាប្រចាំសម្រាប់កូវីឌ១៩ នេះ សេតវិមានបាននិយាយថា ការធ្វើតេស្តចុងក្រោយរបស់លោក Biden នៅថ្ងៃទី ៣០ ខែតុលា គឺអវិជ្ជមាន។

លោកស្រី Psaki មិនបានទៅជាមួយលោក បៃ ដិន ទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅចុងសប្តាហ៍។ ដើមឡើយនាង មានគម្រោងទៅជាមួយលោក បៃ ដិន ប៉ុន្តែមុនពេលចេញដំណើរ នាងបានដឹងថា សមាជិកគ្រួសារជាច្រើនបានធ្វើតេស្តវិជ្ជមាន កូវីដ១៩ ហើយបានលុបចោលការធ្វើដំណើរនេះ។

លោកស្រី Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាងមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី ឬបុគ្គលិកសេតវិមានកម្រិតខ្ពស់ផ្សេងទៀតទេ ចាប់តាំងពីថ្ងៃទី ២៧ ខែតុលា។ លោកស្រីបាននិយាយថា "ខ្ញុំត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅ ថ្ងៃពុធ (២៧ តុលា) រហូតដល់លទ្ធផលតេស្តិ៍ គឺអវិជ្ជមានទាំងអស់ ប៉ុន្តែថ្ងៃនេះ (៣១ តុលា) លទ្ធផល គឺ វិជ្ជមាន។

យោងតាមសារព័ត៌មាន Associated Press បុគ្គលិកសេតវិមាន និងបុគ្គលិកផ្សេងទៀត ដែលអមដំណើរលោក បៃ ដិន ត្រូវបានធ្វើតេស្តរកកូវីដ១៩ ជារៀងរាល់ថ្ងៃមុនពេលចេញដំណើរ និងត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ។ លេខាធិការរងផ្នែកសារព័ត៌មានរបស់សេតវិមាន Karina Jean-Pierre កំពុងបំពេញទស្សនកិច្ចជាមួយលោក Biden ។

Psaki បាននិយាយថា នាងគ្រោងនឹងត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីរយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក ១០ ថ្ងៃបានបញ្ចប់ ហើយលទ្ធផលតេស្ត គឺអវិជ្ជមាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង