
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ៤,៨៨៩ ករណី កាលពីថ្ងៃទី២៩ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៥០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៩០៥,៥៥៨ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៩៧៧ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៦៩៧ ករណី និងទីក្រុង ដុងណៃ ចំនួន ៦៩៧ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ៦៤ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២១,៩៦៦ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ២៣.៣ លាននាក់ និងមនុស្សប្រហែល ៥៥.៥ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕