
រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសនៅថ្ងៃទី ២៩ ថាចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួន ១,១៦៣ ករណីក្នុងរយៈពេល ២៤ម៉ោងនៅទូទាំងប្រទេសរុស្ស៊ី ដោយបំបែកកំណត់ត្រានៃការស្លាប់ដោយសារកូវីដ១៩ប្រចាំថ្ងៃដែលបានកំណត់កាលពីមួយថ្ងៃមុន។
គិតត្រឹមថ្ងៃទី ២៩ ចំនួនអ្នកស្លាប់សរុបពីនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងដល់ ២៣៦,២២០ ដែលជាចំនួនខ្ពស់បំផុតនៅអឺរ៉ុប។ ចំនួនករណីកូវីដ១៩ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថ្មី ត្រូវបានរាយការណ៍ដោយរដ្ឋាភិបាលរុស្ស៊ីក្នុងរយៈពេលតែមួយថ្ងៃបានលើសពី ៤០,០០០ ករណីជាលើកដំបូងនៅថ្ងៃទី ២៨ ដោយបានបង្កើតកំណត់ត្រាថ្មីចាប់តាំងពីការផ្ទុះឡើង។ ចំនួននេះ បានធ្លាក់ចុះបន្តិចនៅថ្ងៃទី ២៩ ដល់ ៣៩,៨៤៩ ករណី។ ករណីឆ្លងថ្មីនេះ បានធ្វើឲ្យចំនួនឆ្លងសរុប នៃកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ីលើសពី ៨.៤៣ លាន។
ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាកាលពីសប្តាហ៍មុនឱ្យអនុវត្ត "ការឈប់សម្រាកដែលមានប្រាក់ឈ្នួល" នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ៧ ខែវិច្ឆិកា ហើយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនឯកជនភាគច្រើនផ្អាកប្រតិបត្តិការដើម្បីកាត់បន្ថយការធ្វើដំណើរសាធារណៈទៅធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ១៩៕