Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនហាមឃាត់លើការសាងសង់អគារខ្ពស់ៗក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អគារខ្ពស់ៗនៅចិន ប្រភពរូប៖ NBC news

ចិន៖ រដ្ឋាភិបាលចិនបានដាក់កំហិតថ្មីលើការសាងសង់អគារខ្ពស់ក្នុងស្រុក ហើយទីក្រុងដែលមានប្រជាជនរស់នៅអចិន្ត្រៃយ៍តិចជាង ៣ លាននាក់មិនត្រូវបានអនុញ្ញាតឱ្យសាងសង់អគារខ្ពស់ថ្មីលើសពី 250 ម៉ែត្រនោះទេ។

យោងតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុងនិងជនបទ ទីក្រុងដែលមានប្រជាជនរស់នៅអចិន្ត្រៃយ៍តិចជាង ៣ លាននាក់ ត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងចំពោះការសាងសង់អគារខ្ពស់ថ្មីលើសពី 150 ម៉ែត្រ និងមិនត្រូវបានអនុញ្ញាតឱ្យសាងសង់អគារខ្ពស់ថ្មីលើសពី 250 ម៉ែត្រទេ។ ទីក្រុងដែលមានប្រជាជនរស់នៅអចិន្ត្រៃយ៍លើសពី 3 លាននាក់នៅបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងចំពោះការសាងសង់អាគារខ្ពស់ថ្មីដែលមានកម្ពស់លើសពី 250 ម៉ែត្រ។

លើសពីនេះ ប្រទេសចិនកំពុងដាក់ចេញនូវលក្ខខណ្ឌតម្រូវការសុវត្ថិភាពកាន់តែខ្ពស់សម្រាប់ការសាងសង់អគារខ្ពស់។ កាលពីដើមខែកក្កដា រដ្ឋាភិបាលចិនបានផ្អាកការសាងសង់អគារខ្ពស់ ដែលមានកំពស់ចាប់ពី៥០០ ម៉ែត្រឡើងលើ។

នៅក្នុងចំណោមអគារខ្ពស់ជាងគេទាំងដប់ក្នុងពិភពលោក មាន៥កន្លែងដែលស្ថិតនៅប្រទេសចិន ដោយអគារនីមួយៗមានកម្ពស់ជាង ៥០០ ម៉ែត្រ។ អគារខ្ពស់ជាងគេក្នុងប្រទេសចិន គឺអគារមជ្ឍមណ្ឌលសៀងហៃដែលមានកំពស់៦៣២ម៉ែត្រ ដែលស្ថិតនៅលំដាប់បន្ទាប់ពីអគារBurj Khalifaនៅឌូបៃ ដែលមានកំពស់៨២៨ម៉ែត្រ។

នៅថ្ងៃទី ១៨ ខែឧសភា អគារSEG ដែលមានកំពស់291 ម៉ែត្រនៅទីក្រុងShenzhenស្រាប់តែរង្គឺ។ មនុស្សប្រហែល ១៥,០០០ នាក់ស្ថិតនៅក្នុងអគារនៅពេលកើតហេតុ ហើយត្រូវបានជម្លៀសចេញជាបន្ទាន់ក្នុងរយៈពេល 90 នាទី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង