Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៣ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៣ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ៣,៥៩២ ករណី កាលពីថ្ងៃទី២៦ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៥០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨៩១,៣៨៩ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៧៨៣ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៥២៨ ករណី និងទីក្រុង ដុងណៃ ចំនួន ៤៨១ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៦៤ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២១,៧៦៧ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ២១.៨ លាននាក់ និងមនុស្សប្រហែល ៩៦ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង