
អាឡឺម៉ង់៖ លោកស្រី Angela Merkel បានលាលែងពីតំណែងជាផ្លូវការពីតួនាទីជាអធិការបតីរបស់ប្រទេសនេះ។ ប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier បានកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំលោកស្រី ខណៈដែលលោកស្រីបានចាកចេញពីតំណែងជាផ្លូវការ បន្ទាប់ពីបម្រើការអស់រយៈពេល១៦ ឆ្នាំ។
កាលពីថ្ងៃអង្គារ លោកស្រី Merkel បានចាកចេញពីតួនាទីជាផ្លូវការដែលលោកស្រីបានកាន់តំណែងជិត ១៦ ឆ្នាំមកហើយ។ លោកស្រី ជាអធិការបតី ដែលកាន់តំណែងយូរជាងគេទីពីរក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ ហើយលោកស្រីនឹងនៅតែកាន់តំណែងយ៉ាងមានប្រសិទ្ធភាពរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ខណៈកិច្ចពិភាក្សាចម្រុះអាចបន្តរហូតដល់ខែធ្នូ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់មួយចំនួន។
ក្នុងពិធីផ្លូវការនៅវិមាន Bellevue ក្នុងទីក្រុងប៊ែកឡាំង លោក Steinmeier បានពណ៌នាអំពីពេលវេលាកាន់អំណាចរបស់លោកស្រី Merkel ថាជា "សម័យកាលដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់សម័យទំនើប"។ ហើយពេលវេលាកាន់អំណាចរបស់លោកស្រី Merkel គឺ "កំណត់សម្រាប់មុខមាត់ប្រទេសអាល្លឺម៉ង់ក្នុងពិភពលោក និងសម្រាប់យុវជនអាល្លឺម៉ង់មួយជំនាន់ទាំងមូល"។
មិនមែនគ្រប់ៗគ្នាក្នុងប្រទេសគិតថា អធិការបតីដែលចាកចេញបានប្រឈមមុខនឹងបញ្ហាទាំងនោះទេ។ ការសម្រេចចិត្តរបស់លោកស្រី Merkel ក្នុងការអនុញ្ញាតឱ្យមានជនចំណាកស្រុក និងជនភៀសខ្លួនជាងមួយលាននាក់ក្នុងឆ្នាំ ២០១៥ បានទាក់ទាញការរិះគន់យ៉ាងខ្លាំង សូម្បីតែនៅក្នុងគណបក្ស CDU របស់លោកស្រីក៏ដោយ៕