
ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៧,៧០៦ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៦៦ នាក់ នៅថ្ងៃទី២៦ ខែតុលានេះ។
ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៧,៧០៦ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ។
ខណៈអ្នកជំងឺ ៩៨, ១៥០ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៨៦៦,៨៦៣ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៨,៨៦៥ នាក់។
ដោយឡែកមនុស្ស ៣៤៦,៥៨៩ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ៣៤១,៣៧៤ នាក់បានចាក់លើកទី២ និង ៤៣,៧៥៦ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុបដែលបានគ្រប់គ្រងទូទាំងប្រទេសដល់ ៧១,២៣៧,៥២០៕