Yearendyearend1140x150

សម្តេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និង៣៩នៅព្រឹកថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩នៅព្រឹកថ្ងៃទី២៦តុលានេះ តាមប្រព័ន្ធវីដេអូ។ កម្ពុជានឹងមានកិច្ចប្រជុំចំនួន១១ដែលត្រូវប្រើពេល៣ថ្ងៃគឺពីថ្ងៃ២៦ដល់ថ្ងៃ២៨តុលា២០២១។ 

តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

សម្តេច នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖

- ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ • កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ • កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ - កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលី លើកទី១ - កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤

• កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ - កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង - កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

សូមជម្រាបថា នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ ផងដែរ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង