Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្រុកមួយក្នុងទីក្រុងហាណូយត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ស្រុកមួយក្នុងទីក្រុងហាណូយត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង ប្រភពរូប៖ VN Express International

វៀតណាម៖ ទីក្រុងហាណូយ កំពុងប្រឈមនឹងការលិចលង់កាន់តែខ្ពស់ឡើង ខណៈផ្នែកខាងស្តាំនៃទន្លេត្រូវបានកំណត់ថា ជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ ដោយសារវាជួយបង្វែរទឹកជន់លិចពីទន្លេក្រហម និងទន្លេដេ ដើម្បីការពារកណ្តាលទីក្រុងហាណូយ។ ជាលទ្ធផលបានធ្វើឲ្យស្រុក Chuong My ត្រូវបានជន់លិចជារៀងរាល់ឆ្នាំ។

ដោយសារខ្យល់ត្រជាក់ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម ទីក្រុងហាណូយ និងភាគខាងជើងខេត្ត Hoa Binh បានឃើញភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី ១៦ ខែតុលាមក។

ភ្លៀងធ្លាក់ខ្លាំង និងទឹកហូរចេញពីខេត្ត Hoa Binh បានធ្វើឱ្យកម្រិតទឹកទន្លេ Bui កើនឡើង។ ផ្លូវដឹកជញ្ជូនតាមជនបទមួយចំនួនក្នុងស្រុក Chuong My ក៏ត្រូវជន់លិច ហើយផ្ទះជាង ១៩០ ខ្នងបានលិចទឹកពី ០,៣-១,២ ម៉ែត្រ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ស្រុក Chuong My ដំណាំរដូវរងាជិត 300 ហិកតានៅក្នុងស្រុកត្រូវបានជន់លិចទាំងស្រុង ឬមួយផ្នែក។ ទោះជាយ៉ាងណា ដើម្បីសម្របខ្លួនទៅនឹងជីវភាពរស់នៅ អ្នកស្រុកតែងសង់ផ្ទះខ្ពស់ជាងផ្ទៃផ្លូវពី ០,៥ ទៅ ១ ម៉ែត្រ។ ហើយគ្រួសារភាគច្រើនមានទូកត្រៀមសម្រាប់ប្រើប្រាស់នៅពេលចាំបាច់។

រាល់ពេលដែលទឹកឡើង អាជ្ញាធរបានចាប់ផ្តើមដាស់តឿនប្រជាជនឱ្យរៀបចំរបស់របររបស់ពួកគេក្នុងករណីមានទឹកជំនន់ធ្ងន់ធ្ងរ ហើយត្រូវជម្លៀសកុមារ និងមនុស្សចាស់ចេញពីតំបន់ដែលលិចលង់ខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង