
ប្រភព៖ ដឹណេហ្សិន
ថៃ៖ អភិបាលកោះក្រាប៊ី(Krabi) កំពុងសហការជាមួយវិស័យឯកជន ដើម្បីរៀបចំសេវាកម្មទូករវាងកោះក្រាប៊ី ខេត្តផាង ង៉ា និងកោះភូកេត ដើម្បីជំរុញទេសចរណ៍។ ការផ្លាស់ប្តូរនេះធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងខេត្តទាំងបីបានអំពាវនាវឱ្យបង្កើតបណ្តាញតភ្ជាប់ផ្លូវទឹកដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
បើតាមការសែតក្នុងស្រុកថៃ បានចុះផ្សាយថា លោក Puttipongអភិបាលកោះក្រាប៊ី បាននិយាយថាទូកដែលរត់រវាងខេត្តនឹងកាត់បន្ថយពេលវេលាធ្វើដំណើរ។
លោកបានបន្តថា ដោយមានសេវាទូក អ្នកទេសចរអាចធ្វើដំណើរទៅកោះ Krabi និងធ្វើដំណើរទៅ Phang Nga ឬ Phuket បានយ៉ាងងាយស្រួល។
លោកបន្ថែមថា សំណើសាងសង់ផែពិសេសសម្រាប់សេវាកម្មទូកនេះនឹងត្រូវដាក់ជូននៅក្នុងកិច្ចប្រជុំចល័តរបស់ខុទ្ទកាល័យខេត្តនៅពាក់កណ្តាលខែក្រោយ។
ទន្ទឹមនឹងនេះ ប្រធានសភាពាណិជ្ជកម្មកោះ Krabi លោក Nattee Adissaralak បានបញ្ជាក់ថា ទីភ្នាក់ងារនឹងផ្សព្វផ្សាយផ្លូវទឹកថ្មី ដោយបន្ថែមថាវានឹងមិនត្រឹមតែកាត់បន្ថយចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអ្នកធ្វើដំណើរបន្ថែមទៀតផងដែរ។