
អាមេរិក៖ ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech កាលពីថ្ងៃសុក្របានចេញផ្សាយទិន្នន័យពីការសិក្សាដែលបង្ហាញថា វ៉ាក់សាំង COVID-19 របស់ពួកគេ មានសុវត្ថិភាព និង ប្រសិទ្ធភាព៩១% ក្នុងការការពារការឆ្លងកូវីដ១៩ ចំពោះកុមារអាយុពី ៥ ទៅ ១១ ឆ្នាំ។
នៅក្នុងលទ្ធផលនៃការសិក្សា Pfizer និយាយថា ការសាកល្បងត្រូវបានធ្វើឡើងក្នុងចំណោមកុមារចំនួន ២,២៦៨ នាក់ដែលមានអាយុចន្លោះពី ៥ ទៅ ១១ ឆ្នាំដែលត្រូវបានចាក់វ៉ាក់សាំងចំនួន ២ ដងនៃកម្រិតថ្នាំ ១០ មីក្រូក្រាម ដែលមួយភាគបីនៃទំហំដូស ដែលបានផ្តល់ឱ្យមនុស្សដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ។
ការសិក្សានេះត្រូវបានចេញផ្សាបួនថ្ងៃ មុនពេលគណៈកម្មាធិការប្រឹក្សាឯករាជ្យរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក គ្រោងនឹងពិចារណាលើការអនុម័តជាបន្ទាន់សម្រាប់ការប្រើប្រាស់វ៉ាក់សាំងលើកុមារ។
សេតវិមាននៅសប្តាហ៍នេះ បានប្រកាសពីផែនការផ្តល់វ៉ាក់សាំងកុមារឱ្យបានគ្រប់គ្រាន់ដល់កុមារទាំងអស់ ២៨លាននាក់ ដែលមានអាយុចន្លោះពី ៥ ទៅ ១១ ឆ្នាំដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕