Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៣ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៣ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃការឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៣,៦១៨ ករណី កាលពីថ្ងៃទី២១ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៥០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨៧២,៨១២ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,២៥៥ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៤៨៣ ករណី និងទីក្រុង ដុងណៃ ចំនួន ៣៩០ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៧១នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២១,៨៤៧ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៤៩.៣ លាននាក់ និងមនុស្សប្រហែល ១៩.៤ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង