Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

«ផ្លូវរូងក្រោមដីមិត្តភាព»ដែលឆ្លងកាត់ចិននិងឡាវកំពុងត្រៀមបើកឲ្យដំណើរការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
«ផ្លូវរូងក្រោមដីមិត្តភាព»ដែលឆ្លងកាត់ចិននិងឡាវកំពុងត្រៀមបើកឲ្យដំណើរការ ប្រភពរូប៖ ស៊ីនហួរ

ចិន-ឡាវ៖ វិស្វករកំពុងមមាញឹកក្នុងការសាងសង់ផ្នែកចុងក្រោយនៃផ្លូវរូងក្រោមដីមិត្តភាពរបស់ចិន-ឡាវ ដែលជាផ្លូវរូងក្រោមដីឆ្លងព្រំដែន តភ្ជាប់ពី Mohan ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន និង Boten នៅភាគខាងជើងប្រទេសឡាវ ខណៈដែលផ្លូវរថភ្លើងនេះ ត្រូវបានកំណត់ថានឹងចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូ។

ផ្លូវរូងក្រោមដីនេះ មានប្រវែងសរុប ៩,៥៩៥ ម៉ែត្រនៅក្នុងប្រទេសចិននឹងមានប្រវែង ២,៤២៥ ម៉ែត្រ ឋិតក្នុងប្រទេសឡាវ ផ្លូវដែកនេះ ត្រូវបានដាក់ឈ្មោះថា «ផ្លូវរូងក្រោមដីមិត្តភាព» ដើម្បីបង្ហាញពីមិត្តភាពប្រពៃណីរវាងចិននិងឡាវ។

នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាង ១,៥០០ ថ្ងៃ ដោយវិស្វករចិន និងឡាវជាង ១,២០០ នាក់ ផ្លូវរូងក្រោមដីមិត្តភាព ត្រូវបានដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបើកផ្លូវដែកចិន-ឡាវ។

ផ្លូវដែកចិន-ឡាវ គឺជាគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន និងយុទ្ធសាស្ត្ររបស់ឡាវ ដើម្បីបំប្លែងខ្លួនពីប្រទេសគ្មានផ្លូវគោកទៅជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោក។

ផ្លូវរថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញ អគ្គិសនីត្រូវបានសាងសង់ឡើងជាមួយនឹងការអនុវត្តពេញលេញនៃការគ្រប់គ្រង និងស្តង់ដារបច្ចេកទេសរបស់ចិន។ ការសាងសង់គម្រោងនេះ បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់ និងបើកឱ្យធ្វើចរាចរណ៍នៅខែធ្នូ ឆ្នាំ ២០២១៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង