
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ប្រទេសថៃនឹងបើកទ្វារទទួលភ្ញៀវទេសចរមកពី ៤៦ ប្រទេសដែលមានហានិភ័យទាបនៃជំងឺកូវីដ-១៩ ហើយនឹងចាប់ចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកា ដោយចាំបាច់ធ្វើចត្តាឡីស័ក។
លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅលើបណ្ដាញគេហទំព័រហ្វេសប៊ុករបស់លោកថា «ប្រសិនបើយើងរង់ចាំរហូតដល់អ្វីៗគ្រប់យ៉ាងរួចរាល់ យើងនឹងយឺតពេល ហើយភ្ញៀវទេសចរអាចនឹងជ្រើសរើសទៅកន្លែងផ្សេង»។ លោកបានបន្ថែមថា «ការបង្កើនល្បឿននាំឱ្យមានហានិភ័យនៃការឆ្លងកូវីដ១៩ក្នុងតំបន់បន្ថែមទៀត ប៉ុន្តែនេះគឺជាហានិភ័យដែលយើងត្រូវតែធ្វើ» ។
អ្នកទេសចរមកពីប្រទេសចំនួន ៤៦ ដែលត្រូវបានពិពណ៌នាថា ជាក្រុមដែលមានហានិភ័យទាបដំបូងអាចចូលមកប្រទេសថៃតាមយន្តហោះដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប្រសិនបើពួកគេបានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមានភស្តុតាងនៃលទ្ធផលតេស្តអវិជ្ជមានមុនពេលហោះហើរ។ ប៉ុន្តែពួកគេក៏ត្រូវយល់ព្រមធ្វើតេស្តម្ដងទៀតនៅពេលមកដល់ប្រទេសថៃផងដែរ។
សូមបញ្ជាក់ថា អ្នកទេសចរមកពីប្រទេសចំនួន ៤៥ និង ទីក្រុងហុងកុង នឹងត្រូវបានបើកឲ្យចូលមកប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក៕