
ចិន៖ អង្គភាពគ្រប់គ្រងព្រំដែនស៊ីងអាននៃស្ថានីយ៍ត្រួតពិនិត្យច្រកចេញចូលម៉ុងហ្គោលីខាងក្នុង បានរឹបអូសយកកាំភ្លើងធំចំនួន ៧៦ គ្រាប់ ដែលនៅសល់ពីសម័យជប៉ុន ហើយនឹងត្រូវបំផ្លាញចោលបន្ទាប់ពីកំណត់អត្តសញ្ញាណ។
កាលពីពេលថ្មីៗនេះ ប៉ូលីសមកពីស្ថានីយ៍ត្រួតពិនិត្យព្រំដែនស៊ីនឆឹង បានទទួលរបាយការណ៍ពីប្រជាជនថា ពួកគេបានរកឃើញវត្ថុលោហៈកំឡុងពេលសាងសង់។ ប៉ូលីសបានរកឃើញសំបកកាំភ្លើងធំ ដែលមានកាកសំណល់កាំភ្លើងធំចំនួន ៥ ដែលមានប្រវែងប្រហែល ៣០ សង់ទីម៉េត្រ។ បន្ទាប់ពីបន្តជីកកាន់តែជ្រៅប៉ូលីស បានរកឃើញសំបកគ្រាប់ចំនួន ៦១ ដែលមានប្រវែងពី ១៥ ទៅ ៣០ សង់ទីម៉ែត្រ។
ប៉ូលីសបានរកឃើញសំបកចាស់ៗតាមដងទន្លេក្នុងព្រំដែនរវាងប្រទេសចិននិងម៉ុងហ្គោលីផងដែរ។ បន្ទាប់ពីការស្រាវជ្រាវពួកគេ បានរកឃើញសំបកគ្រាប់ដែលគេបោះចោលចំនួន ១០ គ្រាប់។
បន្ទាប់ពីប៉ូលីស បានផ្ទេរគ្រាប់ទៅតំបន់មានសុវត្ថិភាព ពួកគេបានធ្វើការស្ទាបស្ទង់លំអិតពីតំបន់ក្បែរនោះ តែមិនបានរកឃើញគ្រាប់ដែលមានគ្រោះថ្នាក់កប់នៅកន្លែងផ្សេងទៀតឡើយ។
សម្ព័ន្ធស៊ីងអាន គឺជាតំបន់មួយក្នុងចំណោមតំបន់ដំបូងគេនៅក្នុងប្រទេសចិន ដែលត្រូវបានឈ្លានពានដោយជនជាតិជប៉ុន។ បន្ទាប់ពីការចុះចាញ់របស់ជប៉ុនគ្រាប់រំសេវភាគច្រើនត្រូវបានគេកប់និងលាក់ទុកនៅនឹងកន្លែង ដោយបន្សល់ទុកនូវគ្រោះថ្នាក់ដល់ការផលិតនិងជីវិតរបស់ប្រជាជនក្នុងតំបន់។ ដោយជារៀងរាល់ឆ្នាំមនុស្សបានជីកយកសំបកនិងគ្រាប់បែកជាច្រើនប្រភេទ៕
