
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ។ សារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងចាស់មួយរបស់សម្ដេច ហ៊ុន សែន ដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចបានប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕