ចិន៖ មនុស្សចំនួន ៣ នាក់បានស្លាប់ និងជាង ៣០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការផ្ទុះមួយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងស៊ិនយ៉ាង (Shenyang) រដ្ឋធានីខេត្ត លាវនីង (Liaoning) ភាគឦសានប្រទេសចិន។ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។
ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ៨ និង ២០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ នៅឯភោជនីយដ្ឋានមួយក្នុងផ្លូវ ថៃយៀនណាន ក្នុងស្រុក ហឺភីង ដោយនាយកដ្ឋានផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា វាបានបង្កការខូចខាតដល់អគារនៅក្បែរនោះ និងបានប៉ះពាល់រថយន្តក្រុងមួយគ្រឿង។
មនុស្សដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាល ហើយមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានស៊ើបអង្កេត។ ការផ្ទុះនេះក៏បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋប្រមាណ ១៥.០០០ គ្រួសារនៅក្បែរនោះ ហើយក្រុមហ៊ុនផ្គត់ផ្គង់ថាមពលក្នុងស្រុកបាននិងកំពុងធ្វើការដើម្បីស្តារចរន្តអគ្គិសនីនៅក្នុងតំបន់នោះឡើងវិញ៕