Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ​ ប្រភពរូប ៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៩,៧២៧ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៧៣ នាក់ នៅថ្ងៃទី១៩ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៩,៧២៧ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៧១ ករណីរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១០,០៧៥ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៨២១,៥៧៩ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៨,៥៥៩ នាក់។

ដោយឡែកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមនុស្សចំនួន ៤២៨,៦៥៦ នាក់ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩លើកដំបូង ចំនួន ៤៤៦,០១៥ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី២ និងចំនួន ៤១,២៨៥ បានចាក់វ៉ាក់សាំងដូសជំរុញ ធ្វើចំនួនសរុបទូទាំងប្រទេសមានចំនួន ៦៨,៥០៣,០៥៨ នាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង