Yearendyearend1140x150

ព្រះមហាក្សត្រីយានីនៃចក្រភពអង់គ្លេសបដិសេធតំណែងជា«មនុស្សចំណាស់ប្រចាំឆ្នាំ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ព្រះមហាក្សត្រីយានី អេលី ហ្សាបែតទី ២ (Elizabeth II) នៃចក្រភពអង់គ្លេស ប្រភពរូប៖ ស៊ីនហួរ

អង់គ្លេស៖ ព្រះមហាក្សត្រីយានី អេលី ហ្សាបែតទី ២ (Elizabeth II) នៃចក្រភពអង់គ្លេស បានបដិសេធតំណែងជា “មនុស្សចំណាស់ប្រចាំឆ្នាំ” កាលពីប៉ុន្មានថ្ងៃមុន ដោយនិយាយថា ទ្រង់មិនបានបំពេញតាម«គោលការណ៍ស្តង់ដារពាក់ព័ន្ធ» ទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទស្សនាវដ្តី “មនុស្សចំណាស់” របស់អង់គ្លេស បានបោះពុម្ពលិខិតមួយច្បាប់ពីជំនួយការរបស់មហាក្សត្រីនៅថ្ងៃទី ១៩ ដោយបញ្ជាក់ពីមូលហេតុ ដែលព្រះមហាក្សត្រីយានីចក្រភពអង់គ្លេសបដិសេធចំពោះកិត្តិយសនេះ។

លិខិតនោះបាននិយាយថា ព្រះមហាក្សត្រីយានីជឿថា «ចិត្តគំនិត បានកំណត់អាយុរបស់មនុស្ស ប៉ុន្តែទ្រង់មិនបានបំពេញតាមគោលការណ៍ស្តង់ដារពាក់ព័ន្ធទេ សម្រាប់ការទទួលយកតំណែងនេះ» ហើយទ្រង់សង្ឃឹមថា ទីភ្នាក់ងារជ្រើសរើសនឹងស្វែងរកបេក្ខជនដែលប្រសើរជាងនេះ។

ទស្សនាវដ្តី“មនុស្សចំណាស់” បានជ្រើសរើស “មនុស្សចំណាស់ប្រចាំឆ្នាំ” ជារៀងរាល់ឆ្នាំអស់រយៈពេល ២៩ ឆ្នាំមកហើយ។ ដោយកម្មវិធីធ្វើឡើងដើម្បី សរសើរមនុស្សចាស់ចំពោះការរួមចំណែករបស់ពួកគេចំពោះជីវិតសាធារណៈ។

តំណែង“មនុស្សចំណាស់ប្រចាំឆ្នាំ” ភាគច្រើនជាឥស្សរជនជនជាតិអង់គ្លេសដ៏ល្បីល្បាញរួមទាំងអតីតនាយករដ្ឋមន្រ្តី John Major និង វិចិត្រករ David Hockney ។ ហើយព្រះមាតារបស់ព្រះមហាក្សត្រីយានី អេលី ហ្សាបែតទី ២ ក៏ទទួលបានកិត្តិយសនេះដែរ។ តែព្រះស្វាមីរបស់ព្រះមហាក្សត្រីយានី គឺព្រះអង្គម្ចាស់ហ្វីលីព ក៏បានបដិសេធងារជា “បុរសចំណាស់ប្រចាំឆ្នាំ” ក្នុងជីវិតរបស់ទ្រង់ដែរ។

ព្រះមហាក្សត្រីយានី អេលី ហ្សាបែតទី ២ (Elizabeth II) មានព្រះជន្ម ៩៥ ព្រះវស្សា ហើយជាព្រះមហាក្សត្រដែលមានព្រះជន្មាយុនិងសោយរាជ្យយូរជាងគេបំផុតនៅប្រទេសអង់គ្លេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង