
អាមេរិក៖ យោងតាមការផ្សព្វផ្សាយរបស់“ញូវយ៉កថែមស៍” បានឪ្យដឹងថា ក្រុមគ្រូពេទ្យនៅទីក្រុងញូវយ៉ក បានបញ្ចប់ការវះកាត់ដោយជោគជ័យ ដែលប្តូរក្រលៀនហ្សែនរបស់ជ្រូកទៅឪ្យមនុស្ស។
បើតាមលោក រ៉ូប៊ឺត ម៉ុងហ្គោមឺរី (Robert Montgomery)នាយកវិទ្យាស្ថានវះកាត់ប្តូរសរីរាង្គញូវយ៉កដែលបានបញ្ចប់ប្រតិបត្តិការនេះ បាននិយាយថា ក្រលៀនដែលបានវះកាត់ប្តូរទៅអ្នកជំងឺមានខួរក្បាលស្លាប់ ដែលរស់ដោយបំពង់ខ្យល់នោះ “ស្ទើរតែភ្លាមៗ” បានចាប់ផ្តើមផលិតទឹកនោមនិងលាមកពេលដែលវះកាត់រួច។
លោក ម៉ុងហ្គោមឺរី បានបន្តថា:“នេះគឺជារបកគំហើញថ្មីមួយដល់អស្ចារ្យ និង ជាសមិទ្ធផលដ៏ធំធេង ប៉ុន្តែយើងក៏គួរតែស្វែងយល់បន្ថែមអំពីអាយុកាលរបស់សរីរាង្គនេះ”។
យោងតាម“ ញូវយ៉កថែមស៍”បង្ហាញថា ប្រសិនបើអ្នកវិទ្យាសាស្ត្ររកវិធីបណ្តុះសរីរាង្គជ្រូក ដែលសមស្របសម្រាប់ការវះកាត់ប្តូរសរីរាង្គដល់មនុស្សបាន វានឹងផ្តល់ដំណោះស្រាយចំពោះបញ្ហារបស់ជនជាតិអាមេរិក ១០ ម៉ឺននាក់ ដែលកំពុងរង់ចាំការវះកាត់ប្តូរសរីរាង្គ ហើយក្នុងនោះដែរ អ្នកដែលចាំបាច់ត្រូវវះកាត់ប្តូរសរីរាង្គ ភ្លាមៗមាន ៩ ម៉ឺននាក់។
សារព័ត៌មានដដែលបានបន្តថា លទ្ធផលនៃការសិក្សានេះ មិនទាន់ត្រូវបានវាយតម្លៃដោយអ្នកជំនាញ ហើយមិនទាន់មានការផ្សព្វផ្សាយនៅឡើយទេ៕