Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជា៨ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជា៨ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៨,៩១៨ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៧៩ នាក់ នៅថ្ងៃទី២០ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៨,៩១៨ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ។

ខណៈអ្នកជំងឺ ១០,៨៧៨ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៨១១,៨៥២ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៨,៤៨៦ នាក់។

ដោយឡែកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមនុស្សចំនួន ៤៧៤,០៩៧ នាក់ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩លើកដំបូង ចំនួន ៤៨៥,២៦៣ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី២ និងចំនួន ៣៥,៤២១ បានចាក់វ៉ាក់សាំងដូសជំរុញ ធ្វើចំនួនសរុបទូទាំងប្រទេសមានចំនួន ៦៧,៥៨៧,១០២ នាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង